ប​ណ្ណមានប្រើឈីប
កាតIC

កាតICរបស់យូញានផេយ៍គឺសំដៅចំពោះកាតICហិរញ្ញវត្ថុទាំងឡាយណាដែលស្របទៅនឹងស្តង់ដារក្រុមហ៊ុននៃកាតICរបសយូញានផេយ៍(ស្របនឹងស្តង់ដារEMV®)។គិតត្រឹមខែតុលាឆ្នាំ២០១៦ ចំនួនកាត IC ដែលបានចេញអោយមានសរុបជាង២០០លានសន្លឹក។
 
យូញានផេយ៍របស់ចិនបានចូលរួមជាមួយនឹងអង្គការអន្តរជាតិEMVCo ដើម្បីចូលរួមក្នុងការជម្រុញកភាពប្រើប្រាស់បាននូវបម្រើបម្រាស់ស្តង់ដារបច្ចេកវិទ្យាEMV® នៅក្នុងការបង់ប្រាក់និងសុវត្ថិភាពអ៊ីនធឺនែតទូទាំងសកលលោក រួមមានការធ្វើអោយអាចប្រើជាមួយគ្នាបានរវាង ស្តង់ដារEMV® និងស្តង់ដារUICS។
ដោយតម្រូវទៅតាមការចេញផ្សាយកាតICរបស់ធនាគារក្នុងប្រទេសចិន យូញានផេយ៍អន្តរជឫតិកំពុងតែបង្កើនល្បឿនជម្រុញការងារបញ្ជូនកាតនៃបណ្តាញទទួលនៅក្រៅប្រទេស ដែលកាតICរបស់យូញានផេយ៍អាចប្រើប្រាស់បានសឹងតែគ្រប់ចុងទទួលយូញានផេយ៍ទាំងអស់នៅទូទាំងសកលលោក។

*កាតICក៏អាចហៅថាកាតឈីបផងដែរ
Note:EMV® is a registered trademark in the U.S. and other countries and an unregistered trademark elsewhere. The EMV Trademark is owned by EMVCo, LLC.

បង់រហ័ស

បង់រហ័ស គឺជាផលិតផលឈីបបង្កើតថ្មីដែលមានមុខងារបង់ប្រាក់ដោយពុំចាំបាច់ប៉ះគ្នាបោះផ្សាយដោយយូញានផេយ៍។  អ្នកប្រើប្រាស់កាតអាចប្រើប្រាស់កាតបង់រហ័ស ដើម្បីធ្វើប្រតិបត្តិការបង់ប្រាក់ដោយគ្រាន់តែទះកាតនៅក្នុងតំបន់ដែលមានស៊ែនសឺរតភ្ជាប់ជាមួយនឹងចុង ដោយពុំចាំបាច់ប៉ះគ្នានោះឡើយ។ បើប្រៀបធៀបជាមួយនឹងកាតឈីតឬកាតម៉ាញេទិចធម្មតាវិញ កាត“បង់រហ័ស”ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមផ្សារទំនើប ម៉ាត មធ្យោបាយធ្វើដំណើរសាធារណៈភោជនីយដ្ឋាន វិក័យប័ត្រអេឡិចត្រូនិចជាដើម ដោយយោងតាមលក្ខណៈពិសេសក្នុងការបង់ប្រាក់រហ័សនិងពុំចាំបាច់ប៉ះគ្នារបស់វា ដោយកាត់បន្ថយនូវនិតិវិធីក្នុងការបង់ប្រាក់ដ៏ស្មុគស្មាញចោល ស្របគ្នានោះដែរវាក៏បានសន្សំសំចៃពេលវេលានៃការបង់ប្រាក់របស់អាជីវករនិងអ្នកទទួលប្រាក់ និងបង្កើនប្រសិទ្ធិភាពក្នុងការគិតបញ្ជីផងដែរ។

ចុចទីនេះ ដើម្បីឆែកមើលតារាងណែនាំពីអាជីវករទទួលសិទ្ធិពី។