សេវាកម្មជំនួយគ្រាមានអាសន្ននៃកាតយូញានផេយ៍
ទំព័រដើម>មជ្ឈមណ្ឌល​ផ្តល់ជំនួយ>សេចក្តីណែនាំអំពីការប្រើបណ្ណ>សេវាកម្មជំនួយគ្រាមានអាសន្ននៃកាតយូញានផេយ៍

សេវាកម្មជំនួយគ្រាមានអាសន្ននៃកាតយូញានផេយ៍

ក្នុងករណីដែលអ្នកប្រើប្រាស់បាត់បង់កាត ឬខូច ឬបាត់សុពលភាពកាតយូញានផេយ៍កំឡុងពេលធ្វើដំណើរកំសាន្ត តែត្រូវការប្រើប្រាស់សាច់ប្រាក់ឬប្រើកាតជាបន្ទាន់នោះ គេអាចស្នើសុំអោយយូញានផេយ៍ផ្តល់ជូនសេវាកម្មជំនួយក្នុងគ្រាមានអាសន្នបាន។ ទោះជានៅក្នុងឬក្រៅប្រទេសចិនក៏ដោយ ក៏អ្នកប្រើប្រាស់កាតអាចវាយទូរស័ព្ទទៅលេខទូរស័ព្ទបម្រើសេវាកម្មរបស់ធនាគារដែលចេញកាត ឬ លេខទូរស័ព្ទបម្រើសេវាកម្មក្នុងតំបន់នោះរបស់យូញានផេយ៍ ដើម្បីធ្វើការស្នើសុំជំនួយសាច់ប្រាក់ច្រើនបំផុតត្រឹម៥០០០ដុល្លារអាមេរិច។ ចំពោះកាតយូញានផេយ៍ដែលចេញជូននៅក្រៅប្រទេសចិន(លើកលែងតែប័ណ្ណបង់ប្រាក់ជាមុន) នោះអ្នកប្រើប្រាស់កាតអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទបម្រើសេវាកម្មរបស់ធនាគារចេញកាតនោះឬលេខទូរស័ព្ទបម្រើសេវាកម្មក្នុងតំបន់នោះរបស់យូញានផេយ៍ ដើម្បីស្នើសុំកាតថ្មីដែលបាត់បង់ពេលជាមុនជាបន្ទាន់មួយទៀត។

សេវាកម្មសាច់ប្រាក់បន្ទាន់

សេវាកម្មសាច់ប្រាក់បន្ទាន់គឺជាសេវាកម្មសម្រាប់អ្នកប្រើប្រាស់កាតយូញានផេយ៍ទាំងអស់ទាំងក្នុងនិងក្រៅប្រទេស ដែលផ្តល់ជូនជំនួយសាច់ប្រាក់ដល់អ្នកប្រើប្រាស់កាតយូញានផេយ៍ក្នុងករណីដែលមិនអាចប្រើប្រាស់កាតបាន តែត្រូវយកលុយ ចេញពីកាត នៅក្នុងកំឡុងពេលធ្វើដំណើរកំសាន្ត។
ការស្នើសុំប្រើប្រាស់សេវាកម្មមានភាពងាយស្រួលនិងរហ័ស ដោយអ្នកប្រើប្រាស់កាតអាចធ្វើការទូរស័ព្ទទៅលេខទូរស័ព្ទបម្រើសេវាកម្មរបស់ធនាគារដែលចេញកាត ឬ លេខទូរស័ព្ទបម្រើសេវាកម្មក្នុងតំបន់នោះរបស់យូញានផេយ៍នៅក្នុងប្រទេសដើម្បីធ្វើការស្នើរសុំ បន្ទាប់មកធ្វើដំណើរទៅទីតាំងសេវាកម្មទទួលផ្តល់សាច់ប្រាក់បន្ទាន់ដើម្បីទទួលសាចប្រាក់។ សេវាកម្មសាច់ប្រាក់បន្ទាន់អាចធ្វើបានយ៉ាងរហ័សបំផុតត្រឹមថ្ងៃដែលស្នើរសុំតែម្តង(ដោយវាអាស្រ័យលើស្ថានភាពជាក់ស្តែងដែលការផ្ទេរ សិទ្ធិរបស់ធនាគារចេញកាតនិងទីតាំងសេវាកម្ម)។

សព្វថ្ងៃនេះ បណ្តាញសេវាកម្មសាច់ប្រាក់បន្ទាន់របស់យូញានផេយ៍បានគ្របដណ្តប់លើប្រទេសនិងតំបន់ជាង២២០នៅទូទាំងសកលលោក និងទីតាំងរបស់អាយស៊ឺ Moneygram ជាង៤០ម៉ឺនទីតាំង ព្រមទាំងទីតាំងនៃបណ្តាញរបស់ធនាគារក្នុងតំបន់ជាដៃគូសហការនៅក្នុងប្រទេសនិងក្នុងតំបន់ជាង២០នៅទូទាំងសកលលោក។ អតិថិជនអាចទទួលបានសេវាកម្មសាច់ប្រាក់បន្ទាន់ នៅទីតាំងណាមួយដែលកំណត់ដោយយូញានផេយ៍ក្នុងតំបន់ដែលមាននៅក្នុង ប្រទេសនិងតំបន់ជាង២០ដូចជាហុងកុងប្រទេសចិន ម៉ាកាវប្រទេសចិន តៃវ៉ាន់ប្រទេសចិន ជប៉ុន សិង្ហបុរី កូរ៉េ កម្ពុជា វៀតណាម ហ្វ៊ីលីពីន ថៃ ឥណ្ឌូនេស៊ី អង់គ្លេស បារាំង អាឡឺម៉ង់ រូស៊ី អ៊ីតាលី លុចស៊ុមបួ អាមេរិច កាណាដា និងអូស្ត្រាលី។នៅក្នុងប្រទេសចិន យើងមានទីតាំងសេវាកម្មជាង១ម៉ឺនទីតាំង ដែលគ្របដណ្តប់នៅក្នុងទីក្រុងជាង១២៤នៅក្នុងប្រទេស។

សេវាកម្មនេះចាប់ផ្តើមផ្តល់ជូននៅខែកញ្ញាឆ្នាំ២០១១ ហើយសេវាកម្មនេះបានផ្ទេរសិទ្ធិដោយធនាគារដែលចេញកាតនោះ។

និតិវិធីនៃការស្នើសុំប្រើប្រាស់សេវាកម្មសាច់ប្រាក់បន្ទាន់៖

១.អ្នកប្រើប្រាស់កាតអាចវាយទូរស័ព្ទទៅលេខទូរស័ព្ទបម្រើសេវាកម្មរបស់ធនាគារដែលចេញកាតឬ លេខទូរស័ព្ទបម្រើសេវាកម្មរបស់យូញានផេយ៍ដើម្បីស្នើសុំសេវាកម្មនេះ។
២.ធនាគារចេញកាតនឹងធ្វើការត្រួតពិនិត្យនិងបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់កាត ស្របពេលគ្នានោះនឹងធ្វើការប្រមូលនូវព័ត៍មានដែលសេវាកម្មតម្រូវត្រូវការ។
៣.ធនាគារចេញកាតនឹងធ្វើការបញ្ជាក់ពីខ្លឹមសារសេវាកម្មនិងអាស័យដ្ឋានបម្រើសេវាកម្មរបស់អ្នក កាន់កាត។
៤.អ្នកប្រើប្រាស់កាតធ្វើដំណើរទៅទីតាំងបម្រើសេវាកម្មដើម្បីយកសាច់ប្រាក់ដែលមានដូចក្នុងខ្លឹមសារសេវាកម្មកំណត់ជាមុន។
៥.ក្រោយបញ្ហាបានដោះស្រាយរួចរាល់ហើយ អ្នកប្រើប្រាស់កាតត្រូវតែសងសាច់ប្រាក់បន្ទាន់មកធនាគារវិញ និងបង់សោហុយខាងទម្រង់ការ។

ចុចដើម្បីឆែកមើល

តារាងប្រទេសនិងតំបន់ដែលផ្តល់សេវាកម្មសាច់ប្រាក់បន្ទាន់របស់យូញានផេយ៍

សេវាកម្មផ្តល់កាតថ្មីបន្ទាន់

សេវាកម្មផ្តល់កាតថ្មីបន្ទាន់គឺជាសេវាកម្មសម្រាប់អ្នកប្រើប្រាស់កាតយូញានផេយ៍ នៅក្រៅប្រទេសទាំងអស់ ដែលជំនួយក្នុងការផ្តល់កាតថ្មីជូនដល់អ្នកប្រើប្រាស់កាត ជាបន្ទាន់ក្នុងករណីដែលអ្នកប្រើប្រាស់កាតជួបប្រទះនឹងការបាត់កាត ត្រូវបានចោរលួច កាតបាត់បង់សុពលភាពជាដើមនៅក្នុងកំឡុងពេលធ្វើដំណើរកំសាន្ត។      

ការស្នើសុំប្រើប្រាស់សេវាកម្មមានភាពងាយស្រួលនិងរហ័ស ដោយអ្នកប្រើប្រាស់កាតអាចវាយទូរស័ព្ទទៅលេខទូរស័ព្ទបម្រើសេវាកម្មរបស់ធនាគារដែលចេញកាត ឬ លេខទូរស័ព្ទបម្រើសេវាកម្មក្នុងតំបន់នោះរបស់យូញានផេយ៍។ កាតដែលធ្វើថ្មីនឹងត្រូវបានផ្ញើជូនទៅអ្នកស្នើសុំតាមរយៈក្រុមហ៊ុនដឹកជញ្ជូនរហ័សទូទាំងពិភពលោកទៅកាន់ទីតាំងដែលបានកំណត់។សេវាកម្មផ្តល់កាតថ្មីបន្ទាន់អាចធ្វើបានយ៉ាងរហ័សបំផុតត្រឹមថ្ងៃដែលស្នើរសុំតែម្តង(ដោយវាអាស្រ័យពាក់ស្ថានភាពជាក់ស្តែងរវាងការផ្ទេរសិទ្ធិរបស់ធនាគារចេញកាតនិងទីតាំងសេវាកម្ម)។

សេវាកម្មផ្តល់កាតថ្មីបន្ទាន់របស់យូញានផេយ៍នេះ ចែកចាយកាតថ្មីដោយប្រើប្រាស់ក្រុមហ៊ុនអិចប្រែស ដូចនេះអាចសម្រេចបាននូវសេវាគ្របដណ្តប់ទូទាំងពិភពលោក។

សេវាកម្មនេះចាប់ផ្តើមផ្តល់ជូននៅខែមិថុនាឆ្នាំ២០១៦ ហើយសេវាកម្មនេះផ្ទេរសិទ្ធិដោយធនាគារដែលចេញកាតនោះ។

និតិវិធីនៃការស្នើសុំប្រើប្រាស់សេវាកម្មផ្តល់កាតថ្មីបន្ទាន់៖
១.អ្នកប្រើប្រាស់កាតស្នើសុំសេវាកម្មនេះដោយវាយលេខទូរស័ព្ទសេវាអតិថិជនធនាគារចេញកាត់ឬលេខទូរស័ព្ទសេវាអតិថិជនយូញានផេយ៍។
២.ធនាគារចេញកាតនឹងធ្វើការត្រួតពិនិត្យ និងបញ្ជាក់អត្តសញ្ញាញរបស់អ្នកប្រើប្រាស់កាត ស្របពេលគ្នានោះនឹងធ្វើការប្រមូលនូវព័ត៍មានដែលសេវាកម្មតម្រូវត្រូវការ។
៣.ធនាគារចេញកាតនឹងធ្វើការបញ្ជាក់ព័ត៌មានកាតនេះជាមួយនឹងអ្នកប្រើប្រាស់កាត។
៤.អ្នកប្រើប្រាស់កាតធ្វើការចុះហត្ថលេខាទទួលកាតធ្វើថ្មីដែលផ្ញើទៅអ្នកប្រើប្រាស់កាតដោយក្រុមហ៊ុនអិចប្រែសអន្តរជាតិ។
៥. បន្ទាប់ពីការដោះស្រាយរួច អ្នកប្រើប្រាស់កាតត្រូវការបង់ថ្លៃសេវាកម្មនិងសោហុយខាងទម្រង់ការដែលត្រូវបង់។